កីឡាករប្រណាំងរថយន្ត Sainz នឹងប្រណាំងឲ្យក្រុម Ferrari យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៤
(ម៉ារ៉ាណេឡូ)៖ កីឡាករប្រណាំងរថយន្តសញ្ជាតិអេស្ប៉ាញ Carlos Sainz នឹងប្រណាំងឲ្យក្រុម Ferrari ក្នុងព្រឹត្តិការណ៍ Formula One យ៉ាងហោចណាស់ រហូតដល់ចប់រដូវកាល២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
កីឡាករវ័យ ២៧ឆ្នាំ ដែលឈរនៅលំដាប់ថ្នាក់ទី៥ ក្នុងតារាងចំណាត់ថ្នាក់សរុបនៅឆ្នាំ២០២១ ក្នុងរដូវកាលដំបូងរបស់លោក ជាមួយក្រុម Ferrari រូបនេះ បានបញ្ចប់វេទិកាក្នុងការប្រណាំងចំនួន ២លើកដំបូងក្នុងរដូវកាលនេះ នៅប្រទេសបារ៉ែន និងអារ៉ាប៊ីសាអូឌីត៕



