នាយប៉ុស្តិ៍នគរបាលម្នាក់ និងមន្ត្រីនគរបាលម្នាក់ ត្រូវពលីជីវិតក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បន្តថា លោក ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រួមជាមួយនឹងមន្ត្រីនគរបាលម្នាក់ទៀតមានឈ្មោះ រឹម សុផាន់ណា នៅផ្នែកប្រឆាំងគ្រឿងញៀ.នស្រុកអង្គស្នួល ត្រូវបានពលីជីវិតក្រោមស្នាដៃក្រុមឧក្រិដ្ឋជនគ្រឿងញៀ.ន ខណៈពេលដែលលោកដឹកនាំកម្លាំងចុះទៅធ្វើបង្ក្រាប ហើយក៏ត្រូវបានក្រុមជួញដូរគ្រឿងញៀ.នទាំងនោះ ប្រើប្រាស់កាំភ្លើងខ្លីម៉ារ៉ូឡូបាញ់ប្រហា.រតដៃជាមួយសមត្ថកិច្ចវិញ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាក្រុមជួញដូរគ្រឿងញៀ.នខាងលើ កំពុងធ្វើសកម្មភាពនៅក្នុងផ្ទះតៀមមួយកន្លែង។ ពេលនោះ លោកនាយប៉ុស្តិ៍រងគ្រោះបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទកម្លាំងប្រជាការពារ ចុះទៅធ្វើការបង្ក្រាប ដើម្បីចាប់ខ្លួនជនសង្ស័យ។
ប្រភពដដែលបន្តថា ប៉ុន្តែនៅពេលដែលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយគ្រាន់តែកម្លាំងនគរបាលបើកទ្វារផ្ទះនោះចូលទៅ ក្រុមជនសង្ស័យពុំព្រមឲ្យចូលចាប់ខ្លួនស្រួលៗនោះទេ ។ ពេលនោះពួកគេក៏បានធ្វើសកម្មភាពបាញ់ប្រហា.រមកលើកម្លាំងនគរបាលមុន បណ្ដាលឲ្យត្រូវលោកនាយប៉ុស្តិ៍ស្លា.ប់ភ្លាមៗនៅនឹងកន្លែង រីឯមន្ត្រីនគរបាលម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លា.ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មក នគរបាលបានបាញ់តបតវិញ បណ្ដាលឲ្យត្រូវជនសង្ស័យម្នាក់ដែលមានឈ្មោះធីម ឌឿន ហៅពែក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ រងរបួសដៃធ្ងន់ និងម្នាក់ទៀតពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថាជាមុខសញ្ញាជួញដូរគ្រឿងញៀ.នជាយូរមកហើយ (មុខសញ្ញាចាស់) ចំណែកបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ហើយកម្លាំងនគរបាលកំពុងតាមចាប់ខ្លួនបន្តទៀត។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram