កងអាវុធហត្ថលើផ្ទៃប្រទេសកាត់បំផ្ទុះរថយន្តកែឆ្នៃបាកុង០៥គ្រឿងដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបាននាពេលកន្លងមក….

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

នេះ នៅចំនុចដីឡូតិ៍ ស្ថិតក្នុងភូមិ ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ក្រុមបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុន ធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយ មានការចូលរួម ពីលោក អភិបាលស្រុក ព្រមទាំងសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធកគ្រប់ផ្នែក បានធ្វើពិធីកាត់បំផ្លាញ និងបំផ្ទុះចោល នៅរថយន្ត កែច្នៃ បាកុងចំនួន០៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបាននាពេលកន្លងមក ។
ក្រោយពីធ្វើពិធីកម្ទេចចោលរួច បំណែករថយន្តបាកុងត្រូវបានប្រគល់ជូនស្នាក់ការបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកទៅរក្សាទុក នៅស្នាក់ការ ។

សូមបញ្ជាក់ : រំលឹកថាក្រោយពីមានបទបញ្ជា ពី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

បានសហការជាមួយ មន្ត្រីគ្រប់ជាន់ថ្នាក់ បង្ក្រាបបានរថយន្តបាកុងនៅស្រុកឱរ៉ាល់
កន្លងមកបានចំនួន១៧គ្រឿង ក្នុងនោះសម្រេចកាត់កម្ទេចចោលមុននឹងក្រោយចំនួន១៤គ្រឿង និងប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃថែរក្សាទុកចំនួន០៣គ្រឿង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram