ឈ្មួញដឹកឈើអស់ល័ក្ខ ជាប់អន្ទាក់សមត្ថកិច្ចទាំងព្រឹក!
(មណ្ឌលគិរី)៖(22/07/2020) ជាក់ស្ដែង នៅវេលាម៉ោង៤-៣៥ នាទីទាបភ្លឺ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ខណ:ពេលដែលពួកឈ្មួញ សំរុកធ្វើសកម្មភាពដឹកឈើចេញមកពីក្នុងព្រៃ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ឆ្លង កាត់តាម មុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា បោះពួយលឿនដូចព្យុះ លុះមកដល់ ជិតទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏ត្រូវបាន សមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បានតែម្ដង ប្រភពបានបញ្ជាក់ថា តៃកុងឡានរងរបួស ខណ:បំបុកឡានសមត្ថកិច្ចគេស្គាល់ឈ្មោះថា (អាលាប) ក្រុមនេះមានឡានដឹកឈើជាច្រើន ពួក គាត់ត្រូវបានគេស្គាល់មានឈ្មោះ (អាមុន្នី) និងឈ្មោះ អាស៊ាន ឥឡូវអាលាប តៃកុងឡានដឹកឈើនោះ បានដឹកយកទៅព្យាបាលនៅពេទ្យភ្នំពេញហើយមិនដឹងស្លាប់ ឬរស់នោះទេ តៃកុងឡានដឹកឈើទាំងនោះភាគច្រើន សុទ្ធសឹងតែ ប្រើប្រាស់គ្រឿងញៀនថែមទៀតផង ៕



