បុកស្លាប់ហើយរត់ទុក្ខរថយន្តចោលសង្ឃឹមថាសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្តដើម្បីដោះស្រាយតាមច្បាប់បានទៅចុះ…
បន្ទាយមានជ័យ:រថយន្តមួយគ្រឿងនេះ បុកស្ត្រីម្នាក់ស្លាប់រួចរត់គេចខ្លួន សង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់ខ្លួនបាន នាពេលឆាប់ៗនេះ
រថយន្តមួយគ្រឿង បានបេីកបុកម៉ូតូមួយគ្រឿងបណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ។ ក្រោយកេីតហេតុ ជនបង្កបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ។
បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចបានស្គាល់ភិនភាគរថយន្តបង្កហេីយ និង តាមចាប់ខ្លួនបាន នាពេលឆាប់ៗនេះ ។
គ្រោះថ្នាកចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៥៥នាទី ព្រឹកថ្ងៃទី៦ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចខាងត្បូងស្ថានីយ៍ប្រេងស៊ុនចន្ទ្រាចម្ងាយ៥០ម៉ែត្រស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ថ្លែងថា នៅមុពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ1Q-7150 បើកបរដោយឈ្មោះសុខ សុភាព ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិខ្លែងពណ៍ជើង ឃុំស្លក្រាមស្រុកស្វាយចេក បានបើកក្នុងដៅពីខាងជើងទៅត្បូង មានពាក់មួកសុវត្ថិភាព ។
ចំណែករថយន្តពាក់ស្លាកលេខបាត់ដំបង.2C-9893 បើកក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនដល់ផ្លូវកោងបុកម៉ូតូជនរងគ្រោះបណ្តាលអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តក្រោយកើតហេតុរត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា ចំណែកម៉ូតូនិងរថយន្តខូចខាតធ្ងន់ទាំង២គ្រឿងត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ ។
ចំពោះសពជនរងរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕




