អរគុណនូវសន្តិភាពទើបមានការអភិវឌ្្ឍលោកប្រធាន ជិន ប៊ុនធឿនចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅក្មុងមូលដ្ឋានរសៀលថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ៖
គណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅពេលដែលប្រជាជនយើងមានសេចក្តីសុខសប្បាយ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងបន្តជំរុញជីវភាពប្រជាជនឲ្យកាន់តែចម្រុងចម្រើនថែមទៀត។
ប៉ុន្តែនៅពេលដែលប្រជាជនមានការខ្វះខាត ឬជួបទុក្ខលំបាក គណបក្សប្រជាជនកម្ពុជា និងមន្ត្រីរបស់ខ្លួនក៏នៅតែខាំស្មៅជួយដោះទុក្ខលំបាកជាមួយប្រជាជនជានិច្ច និងបានជួយដោះស្រាយរាល់គ្រប់បញ្ហាដែលប្រជាជនបានជួបប្រទះ។
ជាក់ស្តែងស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជា តិកំពុងជួបវិបត្តិនៃជំងឺកូវីដ-19 នៅពេលនេះ
គឺគណបក្សប្រជាជនកម្ពុជា បានខិតខំការការពារ និង ទប់ ស្កាត់ ប្រភព ចំលង ពី ក្រៅ ប្រទេស ដែល មាន ការ រីក រាល ដាល នៃ ជំងឺ កូវីដ -19 នេះ។
សកម្មភាពទាំងអស់នេះ គឺ ជា គុណ ធម៌ និង ទឹក ចិត្ត សប្បុរសធម៌ ដ៏ធំធេងដោយ គ្មាន ការ រើស អើង ជាតិ សាសន៍ ពណ៌សម្បុរ រឺឋាន:សង្គម ។
ជារួមគ្រប់កាលៈទេសៈទាំងអស់គណបក្សប្រជាជនកម្ពុជាពិតជាមិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាកហើយឲ្យឯកោនោះទេ ជាពិសេសក្នុងកាលៈទេសៈជំងឺកូវីដ-១៩នេះតែម្តង។







