រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំធ្វើអនាម័យ បរិស្ថាន នៅវិទ្យាល័យនិមិត្តសង្កាត់និមិត្ត សម្រាប់ធ្វើចត្តាឡីស័ក បងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់ពីប្រទេសថៃ…
តាមការណែនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក កែវ តារារស្មី អភិបាលក្រុងស្តីទី បានចាត់ក្រុមការងារ ដោយមានការចូលរួមពីកម្លាំងវរៈសេនាតូច៥១៣ លោក គ្រូ អ្នកគ្រូ សិក្សានុសិស្ស ចុះធ្វើអនាម័យ បរិស្ថាន នៅវិទ្យាល័យនិមិត្ត សង្កាត់និមិត្ត ដើម្បីរៀបចំជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក បងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់ពីប្រទេសថៃ ។

សូមបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែល នៅជាប់ព្រំដែន កម្ពុជា-ថៃ អោយពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ចំនួនរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ដែលកំពុងផ្ទុះឡើងខ្លាំង ដែលមានជាង៥០០ករណីក្នុង១ថ្ងៃនៅខេត្តសាមុតសាខន ប្រទេសថៃ ។

ខេត្តទាំង៧ដែលជាប់ព្រំដែនជាមួយថៃនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិសាត់ និង ខេត្តកោះកុង ៕





