សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមបានចំនួន២នាក់ ជាមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្រុងកំពង់ឆ្នាំង…
ខេត្តកំពង់ឆ្នាំង ៖ វេលាម៉ោងប្រមាណជាជិត១ថ្ងៃត្រង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាប មេខ្លោងជួញដូរចែកចាយ គ្រឿងញៀន ជាជនជាតិវៀតណាម តាមដងទន្លេ ក្នុងក្រុងកំពង់ឆ្នាំង ដ៏ល្បីល្បាញ ចំនួន២នាក់ និង២នាក់ទៀតជាអ្នកប្រើប្រាស់ ដឹកនាំដោយលោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុក ក្រោមការបញ្ជាពី ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និសម្របសម្រួលផ្លូវច្បាប់ដោយឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តឆ្នាំង។

បើយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចនគរបាលយើងបានឲ្យដឹងថាការបង្ក្រាបការករណីជួញដូរគ្រឿង ញៀនខាងលើនេះបានឃាត់ខ្លួនមនុស្សចំនួន២ នាក់មានឈ្មោះដូចខាងក្រោម ៖ ១-ប៊ុយ យ៉ាងសា ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
២- ចាង ប៊ុនថាន់ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងនោះដកហូតថ្នាំញៀនបាន២ កញ្ចប់និងកាណូតបាឡាម៉ាស៊ីនកម្លាំង៦សេះ មួយគ្រឿង និងឧបករណ៍ឆក់ត្រីត្រជាក់ ជាមុខសញ្ញាដែលដើរលក់ថ្នាំញៀនតាមកោះ និងតាមស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំងជាយូរមកហើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតុលាការតាមនីតិវិធី ៕
