សេចក្តីបំភ្លឺព័ត៌មានស្នងការដ្ឋាននគរបាលខេត្តកំពត ពិនិត្យឃើញមានការចុះផ្សាយរបស់គណនីហ្វេសប៊ុក Bayongtimes កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១

សេចក្តីបំភ្លឺព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តកំពត ពិនិត្យឃើញមានការចុះផ្សាយរបស់គណនីហ្វេសប៊ុក Bayongtimes កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ មានចំណងជើងថា «តើលោកក្រៀមជានរណា? ធ្វើការអ្វី? ទើបហ៊ានបើកសង្វៀនល្បែងភ្នាល់ជល់មាន់ក្នុងផ្ទះរបស់ខ្លួននៃទឹកដីខេត្តកំពត នាសម័យកូវីដ១៩ សូម្បីតែមេប៉ុស្តិ៍មិនហ៊ានវឺកផង» ។


ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនថា កន្លងមកនេះកម្លាំងសមត្ថកិច្ចយើង គឺបានយកចិត្តទុកដាក់អនុវត្តការងារបង្ការបង្ក្រាបបទល្មើសនានាជាប់ជាប្រចាំ ពិសេសបទល្មើសល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល សំដៅធ្វើឲ្យភូមិ-ឃុំទទួលបានសុវត្ថិភាព ។ ដោយឡែកការលើកឡើងរបស់គណនីហ្វេសប៊ុកសារព័ត៌មាន Bayongtimes គឺជាការលើកឡើងពុំមាន ភស្តុតាង និងប្រភពព័ត៌មានច្បាស់លាស់នោះទេ ព្រោះទីតាំងនោះគឺជាផ្ទះប្រជាពលរដ្ឋដែលប្រកបមុខរបរលក់កាហ្វេ ភេសជ្ជៈ និងទំនិញចាប់ហួយហើយមានរបងហុំព័ទ្ធសំណាញ់បៃតងដោយសារហ៊ុយដីធ្វើឲ្យប៉ះពាល់សុខភាព និងអាជីវកម្មលក់ដូររបស់គាត់ គឺពុំមែនជាកន្លែងបើកល្បែងស៊ីសងសង្វៀនបញ្ជល់មាន់នោះទេ ។


ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមស្វាគមន៍ចំពោះព័ត៌មានដែលបានលើកឡើងនេះផងដែរ និងបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវលើទីតាំងខាងលើនោះក្នុងករណីប្រទះឃើញបទល្មើសដូចការលើកឡើងនោះ ពិតប្រាកដមែន សមត្ថកិច្ចយើងនឹងចាត់ការទៅតាមនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram