ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ …

ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ តាងនាម ឱ្យព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូន សម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានការវិវឌ្ឍរីកចម្រើនថែមទៀត។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបារមីដ៏ស័ក្តិសិទ្ធិរបស់ជំទាវម៉ៅ ដែលគ្រប់គ្រងនៅខេត្តព្រះសីហនុ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ សព្ទសាធុការពរជ័យជូន សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រា-បុត្រី និងចៅៗ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram