នាយក្រិន ជួបរឿងស៊យផ្ទួនៗ ក្រោយភរិយារត់ចោល ហើយពេលនេះហាងផឹកស៊ី ត្រូវរុះរើចេញទៀត ដោយសារតែ….
ភ្នំពេញ៖ តារា កំប្លែង នាយ ក្រិន ដែល សមាជិក ក្រុម កំប្លែង នាយ កុយ នៅ សុខៗ បែរជា ផ្ទុះ រឿង សែន កម្សត់ ក្នុង គ្រួសារ ដោយសារ ភរិយា ជាទី ស្រឡាញ់ របស់លោក គឺ នាង យ៉ា យ៉ា មានចិត្ត មិន ស្មោះ ត្រង់ លួចលាក់ ទាក់ទង ប្រុស ថ្មី វៀចវេរ ពី ស្វាមី ហើយ ចុង ក្រោយនេះ បាន ចាក ចេញពី ប្តី ដោយ បន្សល់ទុក កូនប្រុស ស្រី ចំនួន បីនាក់ ឲ្យ រស់នៅ ជាមួយ ប្តី ។
កូន ទី បី ជា ទារក ដែល ទើបនឹង ចេះ ឈរនៅឡើយ ។ក្រោយជួបរឿងជូរចត់ជាច្រើន ក៏នៅតែមានរឿងស៊យផ្ទូនៗនោះគឺ នាយក្រិន បានបិទហាងផឹកស៊ីដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ទៅហើយ ដោយសារតែជំងឺកូវីដ-១៩។ ហាង “ជួបគ្នានៅហាងនាយក្រិន” ត្រូវបានគេវាយ និងរុះរើស្លាកយីហោចោល ហើយយកទីតាំងនោះ ជាកន្លែងដាក់តាមងរថយន្តទៅវិញ។យោងតាមប្រភពពីអ្នករស់នៅក្បែរហាងនាយក្រិន បានឲ្យដឹងថា ហាងនាយក្រិន បានរុះរើចេញរយៈពេលជិតខែទៅហើយ ដោយទីតាំងនេះត្រូវបានម្ចាស់ជួលទៅឲ្យអ្នកផ្សេង ដើម្បីដាក់តាំងលក់រថយន្តទៅហើយ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចឲ្យហាងផឹកស៊ី បៀរហ្គាឌិន ត្រូវបិទបណ្តោះអាសន្ននោះ នាយក្រិន មិនមានសមត្ថភាពដើម្បីបង់ថ្លៃឈ្នួលដី ដែលមានតម្លៃរហូតដល់ជាង១០០០ពាន់ដុល្លារ ក្នុង១ខែ ណាមួយត្រូវរ៉ាប់រងប្រាក់ខែបុគ្គលិកទៀតនោះ។


