យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅមុននេះបន្ដិចទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការបញ្ជាក់ពីលទ្ធផលតេស្ដរកមេរោគកូវីដ១៩ …
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅមុននេះបន្ដិចទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការបញ្ជាក់ពីលទ្ធផលតេស្ដរកមេរោគកូវីដ១៩ លើសា្វមីស្ដី្រជនជាតិខ្មែរដែលមានផ្ទុកជំងឺកូវីដ១៩ អាយុ ៣៩ ឆ្នាំដែលក្រសួងបានរកឃើញកាលពីថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២០ផងដែរ។
បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្ដរកមេរោគកូវីដ១៩ លើស្វាមីស្ដ្រីជនខ្មែរមានផ្ទុកកូវីដ១៩ នេះ ដែលក្រសួងទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រនៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះបង្ហាញថាមិនមានមានភាពវិជ្ជមាននោះទេ។ ហើយក្រសួងបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ នេះគឺមិនមានករណីវិជ្ជមានជំងឺកូវីដនេះនោះទេ។
ក្រសួងបានបន្ដថា ក្រោយពីមានករណីស្រ្ដីជនជាតិខ្មែរអាយុ ៣៩ ឆ្នាំ ដែលមកពីសហរដ្ឋអាមេរិកនេះ បានរកឃើញវិជ្ជាមានវិរុសកូវីដ១៩ កាលពីថ្ងៃទី ២២ ខែឧសភា នេះ ភ្លាមៗនោះក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភាពរាជធានីភ្នំពេញ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខាភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីរកអ្នកដែលប៉ះពាល់ជាមួយស្ដ្រីជនជាតិខ្មែរដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិកនោះ។
ជាលទ្ធផលចាប់តាំងពីថ្ងៃទី៨ ខែឧសភា មកជាថ្ងៃដែលស្ដ្រីជនជាតិខ្មែរខាងលើមកដល់កម្ពុជាមក តាមរយៈការតាមដានសុខភាពយ៉ាងយកចិត្ដពីក្រុងការងារនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ទទួលបានព័តមានពីប្រទេសកូរ៉េនៅថ្ងៃទី១១ ខែឧសភា ស្ដីពីមានអ្នក ដំណើរម្នាក់ដែលនៅលើយន្ដហោះជាមួយស្ដ្រីជនជាតិខ្មែរូបនេះ ចេញពីសហរដ្ឋអាមេរិក ដោយអ្នកដំណើរម្នាក់រូបនោះ គាត់ត្រឡប់ចូលប្រទេសកូរ៉េវិញ តែពេលធ្វើតេស្ដបុគ្គលនោះគឺមានភាពវិជ្ជាមាននៃជំងឺកូវីដ១៩ នឹងមានការបញ្ជាក់ថា ស្ដ្រីជនជាតិខ្មែរ ជាអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរដែលឆ្លងចូលកូរ៉េនោះតែម្ដង ដែលមានហានិភ័យឆ្លងខ្ពស់ក្នុងការចម្លង។
ជើងហោះហើរពីសាធារណរដ្ឋកូរ៉េមករាជធានីភ្នំពេញមានអ្នកដំណើរ សរុបទាំងស្រី្ដជនជាតិខ្មែរដែលមានផ្ទុកវីរុសកូវីដ១៩ ផងនោះ សរុបទាំងអស់មានចំនួន ៦៤ (ស្រី២០ នាក់ និងបុរស៤៨ នាក់) ដែលក្នុងចំនួននោះមានជនជាតិខ្មែរ ៣០ នាក់ និងជនជាតិ ៣៣ នាក់ ក្រៅពីនោះ គឺមានជនជាតិរុស្ស៊ី ស្វីស និងអូទ្រីស។
បច្ចុប្បន្នស្វាមីស្រ្ដីដែសផ្ទុកជំងឺកូវីដ១៩ នេះត្រូវបានបន្ដដាក់ឲ្យនៅដាត់ដោយឡែកចំនួន ១៤ ថ្ងៃបន្ថែមទៀត ដោយមានការតាមដានសុខភាពពីក្រុមការងារ។ តាមការតាមដានបង្ហាញថា អ្នកមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់ គឺមានតែស្វាមីគាត់ប៉ុណ្ណោះរីឯអ្នកផ្សេងទៀត គឺស្ថិតនៅក្នុងហានិភ័យថទាប់ចំនួន ៥២ នាក់ និងហានិភ័យមធ្យមចំនួន ១៤ នាក់។


