សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីជួញដូររក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន …
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០០:០០នាទី រំលងអធ្រាត្រ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០១នាក់ ក្នុងខណៈពេលឆែក ឆេរ អាវុធជាតិផ្ទុះនៅចំណុច ភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។




ជនសង្ស័យឈ្មោះ ហ៊ន់ កល់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ឃុំ ចំណុចកើត ហេតុខាងលើ។
ដកហូតវត្ថុតាង ៖ ម្សៅក្រាមសថ្លាសង្ស័យថាជាថ្នាំ ញៀនចំនួន៣កញ្ចប់ និងឧបករណ៍មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
