បុរសបីនាក់ជិះម៉ូតូលឿនបុកគូទរថយន្តកុងតឺន័រ ស្លាប់ពីរនាក់របួសធ្ងន់ម្នាក់

ភ្នំពេញ:បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងម្នាក់ទៀតស្លាប់នៅឯមន្ទីរពេទ្យ ចំណែកម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីរជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយកំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង៨និង ៣០ នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២នៅចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកHINO ក្បាលពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ3A-4422 ធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេង ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុប ខណះនោះក៍មានបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខព្រៃវែង1Q-5944ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ចំណែកពីរ នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់នៅឯមន្ទីរពេទ្យ។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ចំណែករថយន្តកុងតឺន័របានព្យាយាមបើកចេញពីកន្លែងកើតហេតុ មកដល់ក្បែរចំណុចខារ៉ាអូខេដាយមិនស្តា ផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ តៃកុងទុករថយន្ដចោលរួចរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram