ការស្តារឡើងវិញទំនប់ចម្ការតែបាន៨០ភាគរយនៃផែនការហើយ…

ភ្នំពេញៈទំនប់អាងទឹកចំការតែគិរីរម្យ ដែលរងការខូចខាតដោយសារ ជំនន់ ទឹក ភ្លៀងកាលពីចុងរដូវវស្សាឆ្នាំ២០២០កន្លងទៅ នៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺកំពុងត្រូវបានធ្វើការស្តារឡើងវិញ ដោយក្រសួងធនធានទឹកនិងឧតុនិយម សម្រេចបានលទ្ធផលការងារ៨០ភាគរយនៃផែនការហើយ ។
លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧ តុនិយមរួមជាមួយមន្រ្តីបច្ចេកទេសកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២១បានចុះត្រួត ពិនិត្យគម្រោងខាងលើនេះដែលរួមមានការងារត្រូវធ្វើដូចជា ស្តារឡើងវិញទំនប់ ប្រវែង៨០ម៉ែត្រ , ជើងទេរទំនប់ប្រវែង១២០ម៉ែត្រ, សាងសង់សំណង់ស្នូលបេតុង ០១កន្លែង,សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង , ជួសជុលកន្ទុយសំណង់ បង្ហៀរ ០១កន្លែង,ជួសជុលសំណង់បង្ហៀរ ០១កន្លែង។ ក្រោយពេលស្តាររួចទំនប់ ទឹកចម្ការតែគីរីរម្យមានសក្តានុពលខ្លាំងជាងមុន។


រំលឹកឱ្យដឹងថាទំនប់ចម្ការតែគីរីរម្យបានកសាងក្នុងសម័យសង្គម រាស្ត្រនិយម ដើម្បីយកទឹកប្រើប្រាស់ នៅតំបន់ចំការតែ ក្នុងបរិមាណប្រហែល១លានម៉ែត្រ គូប។ដោយទំនប់អាងចាស់ ទាបនិងមានសភាពទ្រុឌទ្រមនៅឆ្នាំ២០១៥ – ២០១៦ អាជ្ញាធរឃុំចំបក់បានធ្វើការជួសជុលទ្រុងទ្រាយតូច ដោយប្រើប្រាស់មូលនិធិឃុំ ដើម្បីតម្កល់ទឹកទុកប្រើប្រាស់ឱ្យបានច្រើនជាងមុន។ នៅក្នុងការជួសជុលនោះគេបានតម្លើងកម្ពស់ទំនប់និងពង្រឹងតួទំនប់ ដើម្បី ទប់ទឹកទុកបានដល់បី-បួនលានម៉ែត្រគូប ។ ក្រោយជួលជុសលរួចប្រើប្រាស់ មិន បានប៉ុន្មានផងក៏បាក់ដាច់អស់ទៅវិញទាំងទំនប់ចាស់បន្ទាប់ពីមានជំនន់ទឹកភ្នំនៅ ក្នុងឆ្នាំ២០១៨។ ក្រោយមកលោកហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានស្នើ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកឱ្យជួយសាងសង់ទំនប់នេះ ជា បន្ទាន់ឡើងវិញ ដើម្បីបានទឹកជូនប្រជាពលរដ្ឋប្រើប្រាស់។


ទំនប់អាងទឹកដែលបានសាងសង់ឡើងវិញជាថ្មីរក្សាទឹកទុកបានជាង១០លានម៉ែត្រ គឺច្រើនជាងមុន សម្រាប់ប្រើប្រាស់ នៅតំបន់ចម្ការតែ ពោលគឺនៅក្នុងឃុំ ចំបក់ទាំងមូល។ ទំនប់អាងទឹកនេះមិនត្រឹមតែ រក្សាទឹកទុកសម្រាប់ការដាំដុះ ប្រើប្រាស់ប្រចាំថ្ងៃនោះទេ គឺថែមទាំងបានធ្វើឱ្យ ទេសភាពធម្មជាតិតំបន់នេះកាន់តែស្រស់ជាងមុនជាពិសេសបានផ្គត់ផ្គង់ទឹកទៅជ្រោះចំបក់ជាតំបន់អេកូទេសចណ៍ដ៏ល្បីបានច្រើនគ្រប់រដូវតាមតម្រូវការទៀតផង។


ក្រោយពីជួសជុល និងសាងសង់រួច ទំនប់អាងទឹកនេះអាច ជួយដល់ប្រជាពល រដ្ឋចំនួន០៣ភូមិមាន៦៨៣គ្រួសារស្មើ២៦៤០នាក់ អាចស្រោចស្រពលើផ្ទៃ ដីស្រែវស្សាចំនួន៨៧០ហិកតានិងដំណាំរួមផ្សំចំនួន៩៧០ហិកតា ជាពិសេសបានផ្តល់ទឹកដល់តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្កានុពលខ្ពស់ សម្រាប់ប្រជា ពលរដ្ឋទូទាំងប្រទេសទៅសម្រាកលំហែកាយកាលពីមុនពេលត្រូវបាក់ដាច់នៅចុងរដូវវស្សាឆ្នាំ២០២០៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram