បើករថយន្តស៊េរិទំនើប លឿនដូចហោះ បុករះទ្រូវផ្លូវ និងរថយន្តបីគ្រឿង ស្លាកគណបក្សប្រជាជនកម្ពុជាមួយផ្ទាំង និងឃ្លាំងលក់រថយន្ត ខ្ទេចទៅមុខលេងរួច
ភ្នំពេញ: បុរសម្នាក់បើករថយន្ត ស៊េរីទំនើបម៉ាក បេលី មួយគ្រឿងបោះពួយលឿនដូចហោះជ្រុលទៅបុករះទ្រូវផ្លូវជាច្រើនកង់ បន្តទៅបុករថយន្តកាមរីមួយគ្រឿង និងស្លាកគណបក្សប្រជាជនកម្ពុជាមួយផ្ទាំងបាក់ធ្លាក់ដល់ដី រួចបន្តទៅបុករថយន្តកូរ៉េមួយគ្រឿង រួចបោកផ្ទប់ទ្វារឃ្លាំងលក់រថយន្តបណ្ដាលឱ្យរលំទ្វារសង្កត់លើរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក បេលី មួយគ្រឿងពណ៌ឈាមជ្រូកលាយ សពាក់ស្លាកលេខភ្នំពេញ2AZ-2555ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវកោងបួងចង្កូតមិនទាន់បុករះទ្រូងផ្លូវជាច្រើនកង់់ បណ្ដាលឱ្យរេចង្តូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តកាមរីមួយគ្រឿងពណ៌សពាក់ស្លាកលេខ

ភ្នំពេញ2BC-7389ធ្វើដំណើរនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តកាមរីខ្ទាតមកអៀបចិញ្ចើមផ្លូវ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនទៅបុក បង្គោលស្លាកគណបក្សប្រជាជនកម្ពុជាមួយផ្ទាំងបាក់ធ្លាក់ដល់ដី រូចបន្តទៅមុខជាង ១០០ ម៉ែត្រ ទៅបុករថយន្តកូរ៉េឃ្លុបក្រុមហ៊ុនកាពីតូ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-9306ចតស្ងៀមពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កវិលមួយជុំបោកផ្ទប់ទៅនឹងទ្វារឃ្លាំងលក់រថយន្ត បណ្ដាលឲ្យបាក់រលំសង្កត់ទៅលើរថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿងទៀតដាក់តាំងលក់នៅក្នុងឃ្លាំងរងការខូចខាត ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុងឬៅមុខលេងរួច។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕











