ក្មេងស្ទាវវាយតប់គ្នា នៅមុខក្លឹបកំម្សាន្ត ហ៊្សូក កម្លាំងអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបុរសម្នាក់យកទៅសួរនា

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយប្រើពាក្យសម្ដីមិនសមរម្យ ដាក់លើកងកម្លាំង ក្នុងករណីហឹង្សាវាយតប់គ្នានៅមុខក្លឹបកំម្សាន្ត ហ៊្សូប កាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២២នៅចំណុចមុខក្លឹបកំម្សាន្ត ហ៊្សូក តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានក្មេមស្ទាវ មួយក្រុមបានវាយតប់គ្នាជាមួយយុវជនម្នាក់ ដោយមិនដឹងថាជាអ្វីនោះទេ ខណៈនោះស្រាប់តែមានក្មេងស្ទាវប្រុសស្រីមួយក្រុមបាននាំគ្នាចូលទៅជួយលើយុវជនម្នាក់នោះ ដែលក្មេងស្ទាវមួយក្រុមបានព្រួតគ្នាវាយ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌសែនសុខ ចុះជួយអន្តរាគមន៍ភ្លាមៗ ខណៈនោះស្រាប់តែមានបុរសម្នាក់ បានស្រែកដាក់ទៅលើកងកម្លាំងអាវុធហត្ថ ថាជនបង្កមិនទៅចាប់ បែរជាមកចាប់ខាងរងគ្រោះទៅវិញ និងបានប្រើពាក្យសម្ដីមិនសមរម្យជេរប្រមាថកាតទានលើកងកម្លាំងអាវុធហត្ ដែលកំពុងជួយអន្តរាគមន៍ ទើបកម្លាំងអាវុធហត្ថចាប់រុញចូលក្នុងរថយន្តមួយគ្រឿងរួចបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខភ្លាមៗដើម្បីធ្វើការសួរនាំបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram