សេណេហ្គាល់ គ្រងតំណែងជើងឯក AFCON 2021 ជាលើកដំបូង នៅពេលយកឈ្នះអេហ្ស៊ីប ដោយបាល់ ១១ម៉ែត្រ

(យ៉ាអ៊ូនដេ)៖ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានស្គាល់រសជាតិពានជើងឯកប្រចាំទ្វីបអាហ្រ្វិក CAF Africa Cup of Nations 2021 ហើយនៅពេលផ្តួលគូប្រជែងអេហ្ស៊ីប ៤-២ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃអាទិត្យនោះ។


ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាគ្មានគ្រាប់ស៊ុតឡើយទាំងការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ដែលមានកីឡាករជើងខ្លាំងមកពីក្លិបហង្សក្រហម Liverpool ដូចគ្នាគឺ Mohamed Salah និង Sadio Mane ដោយត្រូវបានធ្វើឡើងនៅប្រទេសកាមេរ៉ូន។


ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Mane ក៏បានខកខានឱកាសមាស តាមរយៈទាត់បាល់ប៉េណាល់ទី ១គ្រាប់អត់ចូលនៅនាទីទី៧ មុនឈានដល់ការទាត់បាល់នេះម្តងទៀតកាត់សេចក្តី ដើម្បីរកក្រុមឈ្នះចាញ់នាទីក្រុង Yaounde។
នេះក៏ជាលើកទី១ ផងដែរដែលសេណេហ្គាល់ឈ្នះជើងឯក Nations Cup នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពេលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ចំនួន ២សម័យកាលរួចមក នៅឆ្នាំ២០០២ និងឆ្នាំ២០១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram