មិនភ្លេចគុណទេ! Ronaldo ថា អតីតដៃគូនៅ Real រូបនេះហើយដែលធ្វើឲ្យគេខ្លាំងក្នុងការលេងបាល់

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានបង្ហើបឲ្យដឹងថា Mesut Ozil ជា កីឡាករម្នាក់ដែលធ្វើឲ្យគេរីកចម្រើនក្នុងការលេងបាល់។


ជាការពិតណាស់ Ronaldo និង Ozil ជា អតីតមិត្តរួមក្រុមនឹងគ្នានៅ Real Madrid ក្នុងចន្លោះឆ្នាំ ២០១០-២០១៣ ហើយ ក្នុងចំនួនបីឆ្នាំនេះអ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់បីជាមួយគ្នា ដែលរួមមាន La Liga, Copa Del Rey និង Supercopa de Espana។ លើសពីនេះទៀតសោត អតីតកីឡាកររបស់ Arsenal ខាងលើឈរក្នុងចំណាត់ថ្នាក់លេខ៣ដែលធ្លាប់បញ្ជូនបាល់ឲ្យ Ronaldo បញ្ចប់ទីបានច្រើនជាងគេ ពោលរហូតដល់ទៅ៣១ដង។
Ronaldo បាននិយាយថា៖ Ozil គឺ ជាកីឡាករដ៏អស្ចារ្យ។ គាត់បានធ្វើឱ្យខ្ញុំក្លាយជាកីឡាករមួយដែលរីកចម្រើន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram