ខ្សែប្រយុទ្ធ Vargas ត្រឡប់ចូលក្នុងជម្រើសជាតិឈីលីវិញ សម្រាប់ការប្រកួតជម្រុះ World Cup

(សាន់ទីអាហ្គោ)៖ ខ្សែប្រយុទ្ធរបស់ក្លិប Atletico Mineiro កីឡាករ Eduardo Vargas បានវិលត្រឡប់ចូលក្នុងក្រុមបាល់ទាត់ជម្រើសជាតិ របស់ឈីលីវិញ សម្រាប់ការប្រកួតជម្រុះ FIFA World Cup ដែលត្រូវប៉ះក្រុមប៉ារ៉ាហ្គាយ និងអេក្វាឌ័រ, នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ឈីលី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


កីឡាករវ័យ៣១ឆ្នាំ, ដែលស្ថិតនៅលេខរៀងទី២ ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គ្រប់ការប្រកួតទាំងអស់របស់ឈីលី ជាមួយនឹងការស៊ុតបញ្ចូលទី៤០គ្រាប់ ក្នុងការបង្ហាញខ្លួន១០២ប្រកួតនោះ, បានជាសះស្បើយពីរបួសកជើងវិញហើយ ដែលបញ្ហានេះបានបង្ខំឲ្យរូបលោក ខកខានការប្រកួតជម្រុះរបស់ក្រុមជម្រើសជាតិឈីលី កាលពីខែតុលា។
ឈីលី នឹងទៅជួបក្រុមប៉ារ៉ាហ្គាយ នៅទីក្រុង Asuncion នាថ្ងៃទី១១ ខែវិច្ឆិកា ហើយនឹងធ្វើម្ចាស់ផ្ទះ ស្វាគមន៍ក្រុមអេក្វាឌ័រ នៅទីក្រុង Santiago ៥ថ្ងៃបន្ទាប់។

ក្រុមឈីលី បច្ចុប្បន្ន កំពុងស្ថិតនៅលំដាប់ទី៦ ក្នុងចំណោម១០ក្រុម ដែលប្រកួតជម្រុះនៅទ្វីបអាមេរិកខាងត្បូង, ជាមួយជ័យជំនះ៣ប្រកួត, ស្នើ៤ប្រកួត និងចាញ់៥ប្រកួត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram