សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈសារសម្លេងឱ្យ ប្រជាពលរដ្ឋទាំងអស់ ឃាត់កូនចៅ កុំឲ្យចេញទៅណាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ…

រាជធានីភ្នំពេញ ÷ព័ត៍មានក្តៅៗ នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈសារសម្លេងអោយប្រជាពលរដ្ឋទាំងអស់ ឃាត់កូនចៅ កុំឲ្យចេញទៅណាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ? ដោយសារនៅរាជធានីភ្នំពេញ មានបញ្ហាធំដែលទាក់ទងជាមួយនឹងផ្សាអីអនទី១ និងក្រសួងមហាផ្ទៃ ដែលមានអ្នកឆ្លងតពីខេត្តសៀមរាប ចូលដល់រាជធានីភ្នំពេញ ហើយមិនដឹងថាដើរទៅទីណាខ្លះ ដូច្នេះចាប់កូនចៅឲ្យនៅក្នុងផ្ទះទាំងអស់។

សម្ដេចតេជោ មានអនុសាសន៍ថាត្រូវធ្វើរឿងនេះឱ្យលឿនបំផុត កុំឱ្យដើរចេញទៅហាងនេះ ហាងនោះ ត្រូវតែធ្វើសកម្មភាពភ្លាម ព្រោះឥឡូវគឺមានបញ្ហានៅសៀមរាបផង និងភ្នំពេញផង គឺដោយសារប្រពន្ធអគ្គនាយកខាងពន្ធនាគារ មកឆ្លងពីខេត្តសៀមរាប ឥឡូវរកឃើញវិជ្ជមានកូវីដ-១៩ រួចហើយមិនដឹងថា ឆ្លងប៉ុន្មានទៀតហើយបានចូលទៅផ្សារអ៊ីអនទី១ ហើយមិនដឹងថា ទៅកន្លែងណាខ្លះទៀតទេ, ដូច្នេះត្រូវតែនៅក្នុងផ្ទះទាំងអស់គ្នា ។

សូមរំលឹកថា លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន ។

ហើយស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបូរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។(ព័ត៍មានបឋម)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram