ក្នុងគោលបំណងចូលរួមចំណែកពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…
ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករនៅលើដងផ្លូវ បង្កឲ្យខូចខាតទ្រព្យសម្បត្ដិ អាយុជីវិតមនុស្ស នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានបែងចែក មន្ត្រីសាលាខណ្ឌ ដឹកនាំដោយលោក ទ្រី ណារ៉េត និងលោក គន់ ចាន់សុភារី នាយករងរដ្ឋបាល ដោយមានការចូលរួមសហការពី មន្រ្តីនគរបាលអធិការដ្ឋាននគរបាលខណ្ឌ មន្ត្រីមូលដ្ឋានកងរាជអាវុធខណ្ឌ ព្រមទាំងមន្ត្រីសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអ្នកបេីកបររថយន្តដឹកដី និងព្រូ ដេីម្បីធ្វើតេស្តិ៍ទឹកនោមរកសារជាតិញៀន ដោយបែងបែងចែកជា ២ក្រុមដូចខាងក្រោម៖

ក្រុមទី១: គោលដៅផ្លូវលេខ ៤២ ចំនុចភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដឹកនាំដោយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលខណ្ឌ។

ក្រុមទី២: គោលដៅ ផ្លូវលេខ៤២ ចំនុច ភូមិអំពិល សង្កាត់កំបូល រាជធានីភ្នំពេញ ដឹកនាំដោយ លោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ ។

ជាលទ្ធផលមានដូចខាងក្រោម៖
- បានត្រួតពិនិត្យអ្នកបេីកបរ និងព្រូរថយន្តចំនួន ១៦០នាក់ ក្នុងនោះរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន ៩នាក់។

-បច្ចុប្បន្នក្រុមការងារបានបញ្ជូនអ្នកបររថយន្តដែលមានផ្ទុកសារជាតិញៀនខាងលើ និងវត្ថុតាងទៅអធិការដ្ឋាន នគរបាលខណ្ឌកំបូល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

