អភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនជ្រៃធំ សស្ថិតក្នុងស្រុកកោះធំ…
ខេត្តកណ្តាល÷នៅរសៀលថ្ងៃសុក្រ១២កើតខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០ ២០ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញអមដំណើរ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល និងពិនិត្យការរុះរើតង់ទប់ស្កាត់ជំងឺកូវីត១៩ ចេញពីតំបន់ព្រំដែនរបស់ភាគីវៀតណាម ៕





