ក្រសួងសុខាភិបាល សម្រេចបិទផ្សារអ៊ីអន១ បណ្ដោះអាសន្ន ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ថ្មី លើស្ត្រីម្នាក់…
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើខ្លួនស្រ្តីម្នាក់ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។

ក្រសួងសុខាភិបាលបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការយកស្ត្រីរូបនេះ ក្រុមគ្រួសារ និងស្វែងរកអ្នកដែលពាក់ព័ន្ធមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។









