រថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកលឿន ជ្រុលទៅបុកបង្គោលភ្លើង…

ភ្នំពេញ ÷ រថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំអេចប្រេសមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុករះបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមដួលដល់ដីសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា÷ នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំអេចប្រេសមួយគ្រឿង ពណ៌ទឹកក្រូចពាក់ផ្លាកលេខ ភ្នំពេញ3-F 4590 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់អស់មួយដើម ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកចំហៀងខាងស្ទើរទាំងស្រុង។


ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram