អបអរសាទរសមិទ្ធផលថ្មីបន្ថែមទៀត គម្រោងផ្លូវបេតុង១ខ្សែប្រវែង៣៨០ម និងស្ពានបាឡេ៣០ម ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចទាំងមូល!…

អបអរសាទរសមិទ្ធផលថ្មីបន្ថែមទៀត គម្រោងផ្លូវបេតុង១ខ្សែប្រវែង៣៨០ម និងស្ពានបាឡេ៣០ម ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចទាំងមូល!នៅថ្ងៃចន្ទ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយមន្ត្រីជំនាញជុំវិញស្រុក និងអាជ្ញាធរមូលដ្ឋានឃុំកំពង់ត្រាចខាងកើត បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង៣៨០ម ទទឹង៦ម និងស្ពានបាឡេ ប្រវែង៣០ម តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងជើងសាលារៀនសម្តេច ហ៊ុន សែន សិស្សល្អ ក្នុងភូមិកោះខ្លូត រហូតដល់ចំណតរថយន្តថ្មីទីរួមស្រុកកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋាន និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ-អាជីវករ និងសិស្សានុសិស្សឆ្លងកាត់ ព្រមទាំងបញ្ជៀសបញ្ហាកកស្ទះចរាចរក្នុងទីប្រជុំជនស្រុកផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram