ខ្សែការពារ AC Milan កីឡាករ Hernandez រកឃើញវិជ្ជមាន COVID-19

(រ៉ូម)៖ កីឡាករខ្សែការពារ Theo Hernandez ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមាន COVID-19 នៅក្នុងពេលវិលត្រឡប់ ពីការបំពេញតួនាទីអន្តរជាតិរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិបារាំង, នេះបើតាមការបញ្ជាក់ពីក្លិប AC Milan របស់អ៊ីតាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។
ខ្សែការពារផ្នែកខាងឆ្វេងរូបនេះ បានចាប់ផ្តើមការប្រកួតទាំងពីររបស់បារាំង នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League Finals ក្នុងប្រទេសអ៊ីតាលី, ដោយស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ និងជួយឲ្យរកគ្រាប់បាល់បានមួយគ្រាប់ ខណៈក្រុមម្ចាស់ជើងឯកពិភពលោកនេះ បានផ្តួលក្រុមបែលហ្ស៊ិកនិងអេស្ប៉ាញ ដើម្បីលើកពាន។


{ Hernandez ត្រូវបានរកឃើញថាវិជ្ជមាន ក្នុងការធ្វើតេស្តនៅផ្ទះ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ ដែលជាប់ពាក់ព័ន្ធ បានអះអាងពីលទ្ធផល ហើយថាកីឡាករមានសុខភាពធម្មតា } នេះបើតាមគេហទំព័ររបស់ក្លិប Milan។
Hernandez គឺជាកីឡាករទី២ហើយ នៃសមាជិកក្រុមជម្រើសជាតិបារាំង ដែលវិជ្ជមាន COVID-19 កាលពីសប្តាហ៍មុន, បន្ទាប់ពីខ្សែបម្រើក្លិប Juventus កីឡាករ Adrien Rabiot បានខកខានការប្រកួតផ្តាច់ព្រ័ត្រ បន្ទាប់ពីរកឃើញវិជ្ជមាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
Hernandez គឺជាកីឡាករសំខាន់មួយរូប របស់ក្លិប Milan ក្នុងរដូវកាលនេះ, បានបង្ហាញខ្លួន៩ប្រកួត នៅក្នុងការប្រកួតទាំងអស់ ហើយព័ត៌មានរកឃើញវិជ្ជមាននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅមុនពេលការមមាញឹក ជាមួយការប្រកួត សម្រាប់ក្រុម។
ក្លិបក្រោមការដឹកនាំរបស់លោក Stefano Pioli, ដែលកំពុងឈរនៅលំដាប់ទី២ ក្នុងលីគ Serie A របស់អ៊ីតាលីនេះ, នឹងត្រូវប៉ះជាមួយក្រុម Hellas Verona និងក្រុម Bologna នៅចុងសប្តាហ៍ ចំនួន២ខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram