ឃាត់ខ្លួនមនុស្សពីរនាក់ ជាប់សង្សយ័ ករណីឃាតកម្មសម្លាប់បុរសម្នាក់យកទៅកប់ក្នុងដី ដោយចោទថាចេះអំពើអាបធ្មប់ នៅស្រុកក្រគរ ….

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមនុស្សពីរនាក់ ដែលសង្ស័យថា ជាជនដៃដល់ក្នុងករណីឃាតកម្មសម្លាប់មនុស្សដោយចោទថាចេះអំពើអាបធ្មប់ ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច ដែលចុះប្រតិបត្តិការស្រាវជ្រាវករណីខាងលើ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ត្រង់ចំណុចអំពិលផ្អែម ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលឈើតុំ ឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីមមាញឹកក្នុងការបើកការស៊ើបអង្កេត និងស្រាវជ្រាវ។​​​​


សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ញាំង ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធនៃសព) បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះ គឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម (កាប់សម្លាប់នឹងពូថៅ) ទៅលើជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកជាមួយគ្នា រួចបោះទៅក្នុងឡធ្យូង ដោយចោទជនរងគ្រោះថា ចេះធ្វើអំពើផ្លូវងងឹត (អាបធ្មប់)។​


ករណីឃាតកម្ម កាប់សម្លាប់មនុស្សខាងលើ បានធ្វើសកម្មភាពតាំងពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងមក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ធុំក្លិនស្អុយទើបបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ចំពោះករណីនេះសមត្ថកិច្ចនគរបាលកំពុងមមាញឹកបើកការស៊ើបអង្កេតនៅឡើយ គឺពុំទាន់អាចបង្ហាញព័ត៌មានឱ្យលម្អិតបាននៅឡើយទេ ៕​

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram