ជនសង្ស័យទាំង២នាក់បានចូលទៅលួចយកម៉ូទរ័បូមទឹក ដែលម្ចាស់បានរក្សាទុកសំរាប់បូមទឹកប្រចាំថ្ងៃនៅក្នុងរោងសិប្បកម្មតម្បាញ….

កើតហេតុថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៦.០០នាទី ចំណុចរោងសិប្បកម្មតម្បាញក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ជនរងគ្រោះ០១នាក់
-ឈ្មោះសេង រ៉ាឌី ភេទស្រីអាយុ៣៦ឆ្នាំ ទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិប្បកម្មតម្បាញ។


*ជនសង្ស័យ០២នាក់
១.ឈ្មោះ អឿន ភារ:(ហៅអាស្វិត)ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិព្រែកឡុង សង្កត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះសេក ស ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
*វត្ថុតាងចាប់យក៖
-ម៉ូទរ័បូមទឹក១គ្រឿងម៉ាកLUCKY Proពណ៌ខៀវ(របស់ជនរងគ្រោះ)។
*សភាពរឿងហេតុ។​


នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យទាំង២នាក់បានចូលទៅលួចយកម៉ូទរ័បូមទឹក ដែល
ម្ចាស់បានរក្សាទុកសំរាប់បូមទឹកប្រចាំថ្ងៃនៅក្នុងរោងសិប្បកម្មតម្បាញ ក្រោយលួចបានហើយឈ្មោះអឿនភារ:បានយកទៅលាក់ទុកនៅផ្ទះឈ្មោះរ៉េន ដើម្បីយកទៅលក់។ ក្រោយពីបានទទួលបណ្តឹងពីម្ចាស់ ម៉ូទ័រឈ្មោះសេង រ៉ាឌី កម្លាំងបានចុះស្រាវជ្រាវរកឃើញ ម៉ូទ័រនិងបានឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើយកមកសាកសួរនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថាខ្លួននិងបក្ខពួក ពិតជាបានលួចម៉ូទ័ររបស់ជនរងគ្រោះពិតប្រាកដមែន បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី។​

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram