មានការភ្ញាក់ផ្អើល មានមនុស្សចំនួន៤នាក់មានអាការ: ពុល បែកពពុះមាត់ ដោយសារធ្លាយហ្គាសរថយន្ដ …
រាជធានីភ្នំពេញ ៖ ករណីធ្លាយហ្គាសរថយន្ដ បានបណ្ដាល ឲ្យ អ្នក ដំណើរ ០៤ នាក់ បានពុលបែកពពុះមាត់ត្រូវ បាន បញ្ជូនទៅសង្រ្គោះនៅ មន្ទីពេទ្យភ្លាមៗ នាថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ។

បើតាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ ប្រាប់សារព័ត៌មានយើងអត់ដឹងថា មុនពេលកើតហេតុ ជនរង្គ្រោះបានធ្វើដំណើរតាមថយន្ដ មកដល់ផ្សាចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមាន អ្នកដំណើរ៣ នាក់ រួមទាំងអ្នកបើកឡាន០១នាក់ទៀត មានអាការៈ មិនស្រួលខ្លួនពុល បែក ពពុះមាត់ ទើបអ្នកបើកបរអែបរថយន្ដឈប់។ ក្រោយឃើញបែបនេះ ប្រជា ពលរដ្ឋ ដែល នៅ ក្បែរនោះ បាន មកជួយ និង រាយការណ៍ទៅសមត្ថកិច្ច រួច បញ្ជួន អ្នកទាំង៤ ទៅ មន្ទីពេទ្យភ្លាមៗ។

ជនរង្ក្រោះដែល បាន ពុល ហ្គាសទាំ០៤នាក់ រួមមាន ១ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជាម្ចាស់ឡាន រស់នៅខត្តកំពង់ឆ្នាំង។ ទី២ ឈ្មោះ សិប វិល័យ ភេទប្រុស អាយុ ៣១ ឆ្នាំ ស្នាក់នៅ ម្ដុំអូឌឹម។ ទី៣ ឈ្មោះ គង់ ណែន ភេទស្រិ អាយុ៣១ឆ្នាំ ស្នាក់នៅម្ដុំអូឌឹម និងទី៤ ឈ្មោះ ជួន ជីវ័ន្ដ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំ។
ក្រោយបញ្ជូនទៅសង្គ្រោះ គ្រូពេទ្យបាន បញ្ជាក់ ថា អ្នក ទាំង ០៤ ពិត ជា បាន ពុល ហ្គាសរថយន្ដ ពិត ប្រាកដមែន ហើយពេលនេះពួកគាត់ មាន អាការៈធូស្បើយហើយ។ រីឯសម្ភារះរបស់ ជន រងគ្រោះ និងរថយន្ដ ត្រូវ សមត្ថកិច្ច ប្រគល់ជូន ម្ចាស់វិញ៕


