កាលពីតូចត្រូវបានប៉ាៗពររហូត ពេលកូនស្រី David Beckham កាន់តែធំគួរឲ្យស្រលាញ់

បរទេស៖ អាចនិយាយបានថា ចាប់តាំងពីនៅជាទារករហូតមកដល់វ័យ ១១ ឆ្នាំ Harper Beckham ដែលជាកូនស្រីអតីតកីឡាបាល់ទាត់ David Beckham ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងបានស្វែងរកចង់ដឹងពីជីវិត ក៏ដូចជាសកម្មភាពប្រចាំថ្ងៃ មិនខុសពីតារាល្បីៗនោះទេ។


ដោយឡែក ថ្មីៗនេះ អ្វីដែលមិនគួរឲ្យជឿនោះ លោក David Beckham ស្រាប់តែបានចែករំលែក សារដ៏ខឹងសម្បារមួយ នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពដ៏អាម៉ាស់បំផុត ដោយបានលើកឡើងថា កូនស្រីរបស់ខ្លួន Harper បានទទូចថា នាងមានស្នេហាហើយ តែទោះជាយ៉ាងណានាងក៏បាននិយាយទៀតថា លោកប៉ារបស់នាង នៅតែស្នេហាតែមួយគត់ក្នុងជីវិតរបស់នាង។
បន្ទាប់ពីនោះ ក៏មានការពិភាក្សា ពីបញ្ចេញមតិរបស់មហាជនជាច្រើន និងបានលើកឡើងថា វាកាន់តែលំបាកទៅ នៅពេលដែលកូនស្រីរបស់លោក បានចូលពេលធំពេញវ័យ ព្រមទាំងបានយល់អារម្មណ៍អ្នកដែលជាឪពុកទៀតផង។
ក្នុងនោះដែរ នៅអាយុ ១១ ឆ្នាំ Harper Beckham ក៏បានធ្វើឱ្យសាធារណជន និងហ្វេនៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងដំណើរការ នៃភាពចាស់ទុំ ដ៏គួរឱ្យចាប់អារម្មណ៍ ជាពិសេស កូនស្រីតូចរូបនេះ ក៏កាន់តែធំឡើងលឿន មានសម្រស់ ក្លាយជាស្រីស្អាតដូចទេពអប្សរ និងគួរឲ្យស្រលាញ់ខ្លាំងឡើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram