អាជ្ញាធរស្រុកព្រៃនប់ ពិន័យអន្តរការណ៍លើអ្នកបើកបរ និងរថយន្ដ ៣គ្រឿង គេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់ខេត្តព្រះសីហនុ-កំពត…

ព្រះសីហនុ៖ សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានរថយន្ត០៣គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។


សមត្ថកិច្ចស្រុកព្រៃនប់ បានបញ្ជាក់ថា ករណីទី១- រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ3AJ-6486 បើកបរដោយឈ្មោះ ងយ ឆានី ភេទប្រុស អាយុ២៣ឆ្នាំ។ ករណីទី២- រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-9520 បើកបរដោយឈ្មោះ សែម ធិន ភេទប្រុស អាយុ២៣ឆ្នាំ។


និងករណីទី៣- រថយន្តម៉ាក GRANTO ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3503 បើកបរដោយឈ្មោះ សេង គឹមស្រៀង ភេទប្រុស អាយុ៣០ឆ្នាំ។
យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ «បទមិនគោរពវិធានការរដ្ឋបាល» ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram