កុមារីអាយុ៨ឆ្នាំ បាន .ស្លា .ប់ .នាជាមួយឪពុក ដោយសារគ្រោះថ្នាក់ចរាចរណ៍…

មណ្ឌលគិរីៈក្មេងស្រីដែលមានអាយុទើបតែ៨ឆ្នាំម្នាក់ ជាមួយឪពុកបាន បាត់ បង់ ជីវិតនៅនឹងកន្លែង ក្នុងពេលកំពុងជិះម៉ូតូហើយត្រូវរថយន្តកៀរដួលកាលពីម៉ោងជាង៧យប់ថ្ងៃទី១៩ខែមីនាចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យស្រុកអូរាំង ។


លោកវរៈសេនីយ៍ឯកវ៉ាន់ ដានីន អធិការនគរបាលស្រុកអូរាំងឲ្យដឹងថា រថយន្ដនិងម៉ូតូបើកបរស្របទិសគ្នា ។រថយន្ដបើកកៀរម៉ូតូពីចំហៀងបណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រនៅចំណុចភូមិពូរ៉ាងឃុំសែនមនោរម្យ ស្រុកអូររាំងចន្លោះគីឡូម៉ែតលេខ១០៨និង១០៩លើផ្លូវជាតិ៧៦។


លោកអធិការបន្តថា ចំពោះអ្នកបើកបររថយន្ដពុំស្គាល់អត្ដសញ្ញាណដោយបានបើករត់គេចខ្លួនបាត់។ចំណែកអ្នកបើកម៉ូតូឈ្មោះគឹម.គ្វេន ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិព្នង និងកូនឈ្មោះគ្វេន.ពង ភេទស្រី អាយុ០៨ឆ្នាំ មានទីលំនៅបច្ចប្បន្ននៅភូមិពូតាំងសង្កាត់រមនា ក្រុងសែនមនោរម្យ ។សាកសពត្រូវបានជំនាញសណ្ដាប់ធ្នាប់នៃអធិការដ្ធាននគរបាលស្រុកអូររាំងពិនិត្យនិងប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram