Liverpool បើកទីលានហ្វឹកហាត់ឡើងវិញ បន្ទាប់ពីបានបិទដោយសារកូវីដ-១៩

(ឡុងដ៍)៖ ក្លិប Liverpool បានលើកឡើងថា ពួកគេបានបើកឡើងវិញហើយ នូវទីលានហ្វឹកហាត់របស់ពួក បន្ទាប់ពីខ្លួនបានបិទក្នុងសប្តាហ៍នេះ ក្រោយពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងចំណោមកីឡាករ និងបុគ្គលិក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។


ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលីគ League Cup របស់ក្លិប ជាការប្រកួតជើងទី១ ដែលត្រូវទៅជួបក្រុមម្ចាស់ផ្ទះ Arsenal ត្រូវបានពន្យារពេល កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែការប្រកួតលីគ FA Cup នាថ្ងៃអាទិត្យនេះដែលត្រូវប៉ះនឹងក្រុម Shrewsbury ត្រូវបានគេរំពឹងថា នឹងធ្វើឡើងទៅតាមការគ្រោងទុកវិញ។


«បន្ទាប់ពីពិគ្រោះយោបល់ជាមួយនឹងអាជ្ញាធរសុខាភិបាលសាធារណៈរួចមក។ ប្រតិបត្តិការឥឡូវនេះត្រូវបានបន្តចាប់ផ្តើមឡើងវិញ ជាមួយនឹងក្រុមជម្រើសដំបូង ត្រូវធ្វើការហ្វឹកហាត់នៅទីលាននោះ»។ នេះបើតាមក្លិបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ជាមួយនឹងអ្នកចាត់ការ Juergen Klopp និងជំនួយការ Pep Lijnders ត្រូវបានគេរកឃើញថាវិជ្ជមានកូវីដ១៩នោះ ជំនួយការអ្នកចាត់ការម្នាក់ទៀត គឺលោក Peter Krawietz នឹងត្រូវរៀបចំក្រុមសម្រាប់ការប្រកួតប៉ះក្រុម Shrewsbury នាថ្ងៃអាទិត្យស្អែកនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram