បុរស់ម្នាក់ឆក់ជាប់លេីបង្កោលភ្លេីងជិត១ម៉ោងអាយុថ្លៃមិនស្លាប់
រាជធានី ភ្នំពេញ ៖ បុរស ម្នាក់ បាន ឡើង លើ បង្គោល ភ្លើងមួយ កន្លែង ហើយ បណ្តាល ឲ្យ ឆក់ ជាប់ លើ បង្គោល ភ្លើង នោះ តែ ម្តង ដែលហេតុការណ៍នេះបានកើតឡើង នា ថ្ងៃ ទី ១០ ខែមករា បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ជា ខ្លាំង នៅ តាមបណ្តោយផ្លូវ សូ ឡា ស្ថិតក្នុងសង្កាត់ ស្ទឹង មាន ជ័យ ទី ១ ខណ្ឌមានជ័យ ។

ពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ថា ដំបូងឡើយ លឺសូរសម្លេងផ្ទុះខ្លាំង ហើយបណ្តាលឱ្យដាច់ភ្លើងនៅផ្ទះគាត់និងអ្នកជិះខាង រួចក៏ចេញមកមើល ឃើញមានមនុស្សម្នាក់ជាប់លើបង្គោលភ្លើងធំមួយ ។ រហូតមកដល់ម៉ោងប្រមាណជាង ១២ ថ្ងៃត្រង់ កម្លាំង សមត្ថកិច្ច បានចុះទៅដល់និង អន្តរាគមន៍ ទំនាក់ទំនង ទៅ ខាង អគ្គិសនី ឲ្យ បិទ ចរន្ត ភ្លើង សិន ទើប អាច យក បុរស ខាងលើ នោះ ចុះ មក បាន ។

ក្នុង នោះ ដែរ ព័ត៌មានលម្អិតថា ហេតុអ្វីបុរសរូបនេះឡើងទៅលើបង្គោលភ្លើងធំមួយនេះទេ តែព័ត៌មានពីកន្លែងកើតហេតុ គឺបុរសរូបនេះ នៅមានដង្ហើម និងកំពុងត្រូវបានសមត្ថកិច្ចជួយសង្រ្គោះយកចុះមកក្រោមវិញ ។ នៅកន្លែងកើតហេតុក៏មាន រថយន្ត ពេទ្យ ចាំ ជួយ សង្គ្រោះ បន្ទាន់ ផង ដែរ ៕



