Man Utd ឡើងទៅប៉ះ Middlesbrough ក្នុងជុំទី៤ នៃពាន FA Cup ក្រោយទម្លាក់ Aston Villa
(មេនឆេស្ទើ)៖ Manchester United នឹងប៉ះគូប្រជែងមកពី Championship គឺ Middlesbrough ក្នុងជុំទី៤ នៃពានរង្វាន់ FA Cup នៅពេលយកឈ្នះ Aston Villa ១-០ នៅទឹកដី Old Trafford នាយប់មិញនេះ។
កីឡាករខ្សែបម្រើប្រយុទ្ធ Scott McTominay ជាអ្នកតែតបញ្ចូលទីរកបានតែ ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៨ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Fred ក្នុងការទម្លាក់គូប្រជែងមកពី Premier League ដូចគ្នានៃពានលំដាប់ទី២ អង់គ្លេសខាងលើនេះ។

តែយ៉ាងណាក្រុមរបស់លោក Steven Gerrard ក៏មានឱកាសតាមស្មើផងដែរនៅវគ្គទី២ ដ្បិត Danny Ings ស្ថិតក្នុងជំហរក្រៅល្បែង (off side)។
ក្នុងជំនួបដ៏សំខាន់នេះដែរ ខ្សែប្រយុទ្ធស្នូល Cristiano Ronaldo មិនត្រូវលោក Ralf Rangnick ដាក់ឲ្យចូលលេងនោះទេ ដោយសារមានបញ្ហារបួសតិចតួច៕




