សម្តេចតេជោ ហ៊ុន សែន កំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩


រាជធានីភ្នំពេញ៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាល នឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង”។សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។សូមជម្រាបថា ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19

ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន ៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតាព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួនដល់រាជរដ្ឋាភិបាលផងដែរ ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។សូមបញ្ជាក់ថា កាលពីយប់មិញនេះ កម្ពុជាបានឃើញអ្នកឆ្លងជំងឺ COVID-19 ១០ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខសរុបកើនដល់ ៤៧ករណី។ សរុបអ្នកឆ្លង COVID-19 ទាំង ៤៧ករណី (ប្រុស៤៣នាក់ ស្រី៤នាក់) រួមមាន ៤៤ករណី នាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និង២ករណី ជាប្រពន្ធបានប៉ះពាល់ផ្ទាល់ជាមួយប្តីមកពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram