សោកស្ដាយណាស់! តារាសម្ដែងស្រស់ស្អាត គង់ ម៉ូនីកា ស្លាប់ដោយសារគាំងបេះដូង នៅរសៀលនេះ

(ភ្នំពេញ)៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំង សម្រាប់មជ្ឈដ្ឋានអ្នកសិល្បៈទូទៅ ក៏ដូចជាសាច់ញាតិ និងអ្នកគាំទ្រ តារាសម្ដែង គង់ ម៉ូនីកា ខណៈដែលទើបតែទទួលដំណឹងដ៏ក្ដុកក្ដួល ពីអ្នកសិល្បៈដូចគ្នានៅមុននេះបន្តិចថា តារាសម្ដែង គង់ ម៉ូនីកា បានទទួលមរណភាពទាំងក្មេងវ័យ ដោយសារជំងឺគាំងបេះដូង។


យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងជើងចាស់ លោក សាវីន ហ្វីលីព បានបង្ហោះនៅប៉ុន្មាននាទីមុននេះថា «តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច។ កញ្ញាជាតួឯកស្រីក្នុង MVដ៏ល្បីគឺបទ ជូនអូនទ្បើងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra។ សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …»។
ដោយឡែកលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់ Cpns News នៅមុននេះបន្តិចថា ជាការពិតតារាសម្ដែង គង់ ម៉ូនីកា ពិតជាបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងពិតមែន ដោយលោកទទួលបានដំណឹងនេះ ពីអ្នកសិល្បៈដូចគ្នា ហើយលោកកំពុងតែទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ដើម្បីប្រកាសជាផ្លូវការ ពីដំណឹងនៃមរណភាពនេះ។
ជាមួយគ្នានេះ ក៏មានអ្នកសិល្បៈ និងមិត្តភក្តិធ្លាប់រាប់អានជាតារាសម្ដែងស្រីស្អាត គង់ ម៉ូនីកា ជាច្រើននាក់ផ្សេងទៀត ក៏បានបង្ហោះសារសម្ដែងការសោកស្ដាយទាំងនឹកស្មានមិនដល់ ចំពោះមរណភាពរបស់តារាវ័យក្មេងរូបនេះ ពេញបណ្ដាញសង្គមផងដែរ។
សូមបញ្ជាក់ថា តារាសម្ដែង គង់ ម៉ូនីកា គឺជាអ្នកសិល្បៈមួយដួង ដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត សិចស៊ី និងមានឈ្មោះល្បីគួរសមនៅក្នុងសង្គមសិល្បៈ។ តារាវ័យក្មេងស្រស់ស្អាតរូបនេះ បានចូលរួមសម្ដែងភាពយន្ត និងបទចម្រៀងជាច្រើនបទ ក្នុងនោះបទចម្រៀងដែលធ្វើឲ្យរូបនាងលេចធ្លោរជាងគេ គឺការចូលរួមសម្ដែងក្នុងបទ «ជូនអូនឡើងលើផ្លូវហាយវ៉េ» ដែលជាសំនៀងរបស់តារាចម្រៀង ខេម នៅក្នុងផលិតកម្ម Galaxy Navatra៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram