ថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យទីតាំងរបស់ប្រជាពលរដ្ឋអាស្រ័យផល ក្នុងតំបន់ការពារធនធានធម្មជាតិ និងតំបន់សុំកាត់ឆ្វៀលដី ភូមិសាស្រ្តខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរចូលរួមប្រជុំស្តីពីការពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្ដម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ដ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងបរិស្ថាន ប្រធាន-អនុប្រធានមន្ទីរជំនាញ និងអភិបាលស្រុកពាក់ព័ន្ធ ។

ក្រោយកិច្ចប្រជុំ លោកជំទាវ ប្រធានអង្គប្រជុំ បានដឹកនាំសមាជិកអង្គប្រជុំ និងអាជ្ញាធរដែនដីចុះពិនិត្យដីស្នើសុំកាត់ឆ្វៀល ដោយរដ្ឋបាលស្រុកបន្ទាយអំពិល ចាប់ពីចំណុចភូមិអូរដាសែនជ័យរហូតដល់ភូមិហាលៀមសែនជ័យ ឃុំអំពិល និងនៅតាមបណ្តោយជួរភ្នំដងរែក ក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ។

សម្រាប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ប្រតិភូក្រសួង និងក្រុមការងារខេត្តបន្តចុះត្រួតពិនិត្យនូវសំណើសុំកាត់ឆ្វៀលដីតំបន់ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយផ្តោតលើគោលដៅសំខាន់ៗជាច្រើន រួមមានតំបន់រស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ តំបន់ទីប្រជុំជន តំបន់គ្រប់គ្រងដោយយោធា តំបន់ដីសម្បទានសេដ្ឋកិច្ច និងតំបន់ព្រៃអភិរក្ស ។ ក្នុងពេលបំពេញបេសកម្មនេះផងដែរ ប្រតិភូថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្តក៏បានចូលរួមដាំកូនឈើក្នុងចំការឈើប្រណិតរបស់មន្ទីរបរិស្ថានខេត្ដ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានផ្តល់មុងជ្រលក់ថ្នាំ ជូនដល់មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ចំនួន១០០ មុងផងដែរ ។ សូមអរគុណដោយ: ភេន សារ៉ុន ការិយាចំណេះដឹង និងព័ត៌មានបរិស្ថាន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram