ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះពិនិត្យកងកម្លាំងមួកខៀវកម្ពុជាចំនួន ៧១នាក់…

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះពិនិត្យកងកម្លាំងមួកខៀវកម្ពុជាចំនួន ៧១នាក់ ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងដំណើរចុះពិនិត្យដល់ទីតាំងធ្វើចត្តាឡីស័ក ឯកឧត្តម សែម សុវណ្ណនី បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំង ៧១នាក់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលនៃមេរោគកូវិដ១៩ ស្របតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមវិធាន ក្រសួងសុខាភិបាលកម្ពុជា បានដាក់ចេញ និងកម្លាំងត្រូវមានស្មារតីរឹងមាំ។


ដើម្បីឱ្យកម្លាំងមួកខៀវកម្ពុជាកំពុងបន្តធ្វើចត្តាឡីស័កមានសុខភាពល្អផងនោះ ឯកឧត្តម សែម សុវណ្ណនី បានផ្តល់ថវិកាចំនួន៤០០ដុល្លា បន្ថែមលើរបបអាហារ, ក្នុង១បន្ទប់ផ្តល់ទឹកក្រូច១កេះ, ទឹកបរិសុទ្ធដបធំ១លីត្រកន្លះ១កេះ។ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកា៥០០ដុល្លាដល់ក្រុមពេទ្យប្រចាំការនៅទីតាំងចត្តាឡីស័កបុរី១០០ខ្នង, និងឧបត្ថម្ភថវិកា៥០០ដុល្លាក្រុមសន្តិសុខយាមប្រចាំនៅទីនោះផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram