រថយន្តកុងតឺន័របុកម៉ូតូឌ្រីមសេ125 បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ=បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបាន ក្បាលរថយន្តកុងតឺន័របុកហើយកិន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពានអាកាសចោមចៅប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង ក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ
រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ុក កន ភេទប្រុស អាយុ៤០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកឌ្រីមC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខស្វាយរៀង1N.5511 ជិះតែម្នាក់ឯង។ចំណែករថយន្តកុងតឺន័រ មានតែក្បាលអត់ទ្រុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.1262បើក ដោយបុរសម្នាក់បានរត់គិចបាត់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកឌ្រីមសង់តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តកុងតឺន័រ អត់ទ្រុងបានបើកមកពីក្រោយស្របទិសគ្នាបុកហើយកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ចំណែកម៉ូតូនៅក្រោម កង់រថយន្តកុងតឺន័រគៀបជាប់ទៅមុខលែងរួច។ក្រោយពីកើតហេតុតែកុងរថយន្តបានបើកទ្វារចុះរត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram