បើករថយន្តវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសំរាមពេញទំហឹងបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ បុរសម្នាក់បើករថយន្តម៉ាក CHVROLET COLORADO មួយគ្រឿងបានវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសំរាមកំពុងឈប់ប្រមូលសំរាមចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងកើតស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកសំរាមពណ៌ខៀវមួយគ្រឿងធ្វើដំណើរទិសដៅលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ដើម្បីប្រមូលសំរាម ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកCHVROLET CORORADO ពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-8676បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដើរគ្នាពីកើតទៅលិចបានវ៉ាចេញនឹងរថយន្តមួយគ្រឿងទៀតមកខាងស្ដាំដៃដោយមិនប្រយ័ត្នជ្រុលទៅបុកចំពីមុខរថយន្តដឹកសំរាមពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតធ្ងន់ធ្ងរជាងរថយន្តដឹកសំរាម។

ក្រោយកើតហេតុភាគីទាំងសងខាងបានស្រុះស្រួលគ្នាដោយភាគីរថយន្តCHVROLET យលព្រមយករថយន្តដឹកសំរាមទៅជួលជុលបញ្ចប់រឿងនៅនិងកន្លែងតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram