ប្អូនប្រុសម្ចាស់សណ្ឋាគារអន្តរជាតិ ធានយី ជាជនជាតិចិនម្នាក់ ទះកំភ្លៀងបុរសជាបុក្គលិកសណ្ឋាគារ ៣លើកជាបន្តបន្ទាប់ត្រូវជនរងគ្រោះទ្រាំលែងបានប្តឹងងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ត្រូវជាប្អូនប្រុសម្ចាស់ សណ្ឋាគារ អន្តរជាតិ ធានយី បានទះកំភ្លៀងទៅលើបុរសម្នាក់ជាបុក្គលិកបំរើការនៅក្នុងសណ្ឋាគារ ៣លើកជាបន្តបន្ទាប់ ត្រូវបានជនរងគ្រោះទ្រាំមិនបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលវេលាម៉ោងប្រមាណជា៩យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ អន្តរជាតិ ធានយី នៅជាប់ស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះមានឈ្មោះ សេង កុសល ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរបុក្គលិក បំរើការនៅសណ្ឋាគារ អន្តរជាតិ ធានយី ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ឯខេត្តព្រៃវែង។ចំណែកជនបង្កជាជនជាតិចិន មានឈ្មោះ ហ្វាគឺ ភេទប្រុស ជាប្អូនប្រុសម្ចាស់សណ្ឋាគារខាងលើ។

តាមការរៀបពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថានៅចន្លោះចុងឆ្នាំ២០២១ ជនបង្កបានទះកំភ្លៀង មកលើរូបគាត់ពីលើក ខណះរូបគាត់ កំពុងចុចទូរស័ព្ទលេង ដោយមិនបានចាំវេលានិងថ្ងៃប៉ុន្មាននោះទេ ហើយរូបគាត់ក៍មិនបានទៅប្តឹងសមត្ថកិច្ចនោះដែរ ដោយសង្ងំទុកចិត្ត រហូតដល់ថ្ងៃកើតហេតុខាងលើ រូបគាត់បានអង្គុយចុចទូរស័ព្ទលេងដូចសព្វរាល់ទៀត ខណះនោះជនបង្កដែលជាជនចិនត្រូវជាប្អូនម្ចាស់សណ្ឋាគារខាងលើ បានដើរមកឃើញ ហើយរូបគាត់ឃើញដូច្នោះខំងើបឡើងគោរពជនបង្កត្រឹមត្រូវ តែមិនដឹងជាយ៉ាងមិចនោះទេ ជនបង្កបានទះកំភ្លៀងមកលើរូបគាត់មួយកំភ្លៀង ធ្វើឲ្យរូបគាត់ខឹងខ្លាំហើយទ្រាំនិងទង្វើជនបង្កធ្វើមកលើរូបខ្លួនដដែរ ទើបរូបគាត់ទំនាក់ទំនងទៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសួរនាំរួចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឱ្យសមត្ថកិច្ចហៅជនបង្កមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram