សន្តិសុខផ្ទះអង្គការឆេកម្នាក់អង្គុយសុខៗដួលសន្លប់ហូរឈាមចេញមកខាងក្រៅ

ភ្នំពេញ:បុរសជាសន្តិសុខយាមនៅក្នុងផ្ទះអង្គការឆេកមួយកន្លែងបានអង្គុយសុខៗដួលសន្លប់ស្តូកស្តឹងក្អួតឈាមចេញមកខាងក្រៅដោយមិនដឹងមូលហេតុបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ០២និង២០នាទីរសៀលថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ស្ថិតនៅក្នុងផ្ទះអង្គការឆេកមួយកន្លែងផ្ទះលេខ ៦S តាមបណ្ដោយផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសដែលដួលសន្លប់ក្អួតឈាមខាងលើមានឈ្មោះជា ស៊ុនហេង ភេទប្រុស អាយុជាង ៥០ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងផ្ទះអង្គការឆេកផ្ទះលេខ ៦S តាមបណ្ដោយផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាបុរសដែលដួលសន្លប់មានក្អួតឈាមខាងលើគាត់ជាបុគ្គលិកបម្រើការនៅក្នុងអង្គការឆេកនេះតាំងពីឆ្នាំ ២០១៦ផ្នែកសន្តិសុខមើលការខុសត្រូវនៅខាងក្រៅហើយស្នាក់នៅខាងក្នុងផ្ទះរបស់អង្គការឆេកនេះតែម្ដង លុះមកដល់វេលាកើតហេតុខាងលើស្រាប់តែបុរសខាងលើអង្គុយសុខៗស្រាប់តែដួលលដាច់ផ្ងារកួតឈាមចេញមកខាងក្រៅបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនិងបានរាយការណ៍ខលទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកកាន់ទីកន្លែងកើតហេតុដើម្បីដឹកយកទៅសង្គ្រោះនៅជីវិតរបស់គាត់។

ក្រោយកើតហេតុបុរសខាងលើត្រូវបានរថយន្តសាមុយរបស់ក្រសួងសុខាភិបាលដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។
អត្ថបទរាយការណ៍( ដោយខ្ញុំបាទអាចារ្យរិទ្ធ)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram