ឆេះឃ្លាំងស្តុកទំនិញ នៅក្នុងការដ្ឋានប៊ូយ៉ុង…

ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះឃ្លាំងសម្ភារស្តុកទំនិញ នៅក្នុងការដ្ឋានប៊ូយ៉ុង យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ពន្លត់ភ្លាមៗ។


ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃពុធទី១២ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ចំណុចក្នុងការដ្ឋានប៊ូយ៉ុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយពួកគាត់់បាននាំគ្នាក្រោកពីដំណេក រៀបចំខ្លួនងូតទឹកដើម្បីបំពេញកាងារ ដោយពួកគាត់បានស្នាក់នៅក្នុងការដ្ឋាន បន្ទាប់មកស្រាប់តែឃើញឆ្លងចរន្តអគ្គិសនីផ្ទុះស្សេ ចេញពីក្នុងឃ្លាំងស្តុកទំនិញនោះ រួចក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅ ហើយពួកគាត់បាននាំគ្នាប្រញាប់ប្រញ៉ាល់ ទាញទុយោទឹកដើម្បីបាញ់ទប់ស្កាត់ បន្ទាប់មកពួកគាត់ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យ មកជាបន្តបន្ទាប់ដើម្បីបាញ់ពន្លត់។


ក្រោយពេលបាញ់ពន្លត់ឃើញថា មានរថយន្តពន្លត់អគ្គិភ័យ មកដល់កន្លែងកើតហេតុ៤គ្រឿង ដើម្បីបាញ់ទប់ស្កាត់ឲ្យរលត់ទៅវិញ។
មិនមានអ្នកស្លាប់ និងមិនមាននាក់រងរបួសនោះទេ រងការខូចខាតតែសម្ភារនៅក្នុងឃ្លាំងមួយចំនួន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram