ឆក់ទូរសព្ទ័បានសំរេចរត់មិនរួចប្រជាពលរដ្ធឃាត់ជាប់ជិត១ម៉ោងទេីបសម្ថកិច្ចមកដល់

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ២០២០មួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារីរូបស្រស់ម្នាក់ខណៈឈរជាមួយបងប្អូនជាច្រេីននាក់រងចាំពូមកយកទៅញាំអី បានសំរេចកាលពីវេលាម៉ោង ៩ ១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ ៥៩៨កែងផ្លូវបេតុង ស្ថិតក្នុង សង្កាត់ទួលសង្កែទី២ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញភា្លមៗជនសង្ស័យបានជិះ ម៉ូតូគិចខ្លួនត្រូវជនរងគ្រោះស្រែកផ្អេីលដល់ប្រជាពលរដ្ធរហូតដល់ចំណុចជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងសង្កាត់ ទួលសង្កែរទី២ ត្រូវប្រជាពលរដ្ធឃាត់ជាប់ប្រគល់ជូនសម្ថកិច្ច ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុខ្លួន រួមនឹងបងប្អូន៤-៥នាក់ឈរចាំពូមកយកទៅញាំអីបន្តរនៅចំណុចទីតាំងខាងលេីលុះដល់ម៉ោងកេីតហេតុក៏លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់ពណ៍ខ្មៅសេរីឆ្នាំ២០២០ពាក់ស្លាកលេខ ភ្នំពេញ1 IA 3974 ធ្វេីដំណេីរតាមផ្លូវ៥៩៨ទិសដៅពីត្បូងទៅជេីងធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក់ IPhone 7 Plus ពីជនរងគ្រោះកំពុងកាន់នៅនិងដៃបានសម្រេចរួចជិះរត់គេចខ្លួន ខណះនោះជនរងគ្រោះបានស្រែកថាចោរៗក៏ផ្អេីលដល់ប្រជាពរដ្ធនៅក្បែកន្លែងកេីតហេតុនាំគ្នាដេញប្រផាត់ចាប់ប្រភីងរហូតមកដល់ចំណុចជ្រោះបាត់ស្នេហ៍ស្ថិតក្នុង សង្កាត់ ទួលសង្កែរទី២ ខណ្ឌរស្សីកែវ ទេីបឃាត់ខ្លួនបានរួចដកហូតទូរសព្ទ័ជនរងគ្រោះបានមកវិញ ។ បន្ទាប់មកប្រជាពលរដ្ធបានទាក់ទងទៅកាន់សម្ថកិច្ចភ្លាមៗ ។

ក្រោយកើតហេតុអស់រយះពេលជិត១ម៉ោងទេីបឃេីញសម្ថកិច្ចមូលដ្ធានចុះមកដល់រួចបាននាំខ្លួនជនសង្ស័យនិងវត្ថ្តុតាងព្រមទាំងជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ធបាលទួលសង្កែរទី២ ចំណែកជនសង្ស័យសម្ថកិច្ចធ្វេីកំណត់ហេតុដេីម្បីបន្តតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram