មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ!


កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់កងរាជអាវុធហត្ថប្រចាំឆមាស២ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការលោក ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង.ស្រុក កងវរអន្តរាគមន៍ និងសិក្ខាកាមជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានលើកឡើងថា សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ មានសិលធម៌ ខិតខំរៀនសូត្រ ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ រក្សាបានរបៀបរៀបរយក្នុងថ្នាក់រៀន ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ពិតប្រាកដ ព្រមទាំងលើកឡើងនូវ សភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ និងជំរុញបន្ថែម នៅការដាំដុះ ចិញ្ចឹមសត្វ ក្ន្ងងអង្គភាពផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram