ផ្ទុះអាវុធ ៣ គ្រាប់នៅក្រោយពេទ្យលោកសង្ឃ បង្កការភ្ញាក់ផ្អើលទាំងយប់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានដកកាំភ្លើងបាញ់ឡើងលើ៣ គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង ១២ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយពេទ្យលោកសង្ឃ តាមបណ្ដោយផ្លូវ ២៦៥ ស្ថិតក្នុងសង្កាត់ទាំងអស់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានធ្វើដំណើរទៅតាមបណ្តោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនដឹងថាមានរឿងអ្វីនោះទេ ជនសង្ស័យជាខ្មាន់កាំភ្លើងបានដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនាំគ្នាចេញមកមើលដោយមិនដឹងថាជាករណីអ្វី។ឯខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យជាក់ស្ដែងនៅនឹងកន្លែងកើតហេតុនិង បានប្រមូលវត្ថុតាង សំបកគ្រាប់ចំនួន៣ គ្រាប់យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram