ប្រជាពលរដ្ឋចំនួន២០០គ្រួសារទទួលបានអំណោយពី ឯកឧត្តម វង់ សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា…
នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋក្រីក្រ និងរងគ្រេាះដោយសារទឹកជំនន់ ចំនួន ២០០គ្រួសារ មកពីឃុំចំនួន ០៣ មានឃុំរើល ឃុំត្រីញ័រ និងឃុំល្វា ទទួលបានអំណោយពី ឯកឧត្តម វង់ សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០kg មីមួយកេស ទឹកត្រី០១យួរ មុង០១ ភួយ០១ សាប៑ូដុសខ្លួន ០២ដុំ និងថវិកា ៣០.០០០រៀល ដែលសម្ភារៈទាំងនេះជាថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម និងអញ្ជើញចុះពិនិត្យតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងអញ្ជើញចុះចែកអំណោយជូនជនរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកពួក ខេត្តសៀមរាប












