នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលាខណ្ឌកំបូលបានរៀបសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់សង្កាត់ខណ្ឌ …

ក្រោមអធិបតីភាពលោក លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឩត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក ប្រាក់ សុផាត សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាង លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហោ វាសនា អភិបាលរងខណ្ឌ តំណាងលោកឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ។

អញ្ជើញចូលរួមក្នុងអង្គសិក្ខាខាងលេីនេះ មានលោក លោកស្រីតំណាងមន្ទីរជំនាញ អង្គភាពនានាជុំវិញរាជធានីភ្នំពេញ អង្គការដៃគូអភិវឌ្ឍន៍ លោកចៅសង្កាត់ទាំង០៧ ស្មៀនសង្កាត់ និងមេភូមិទាំងអស់បានអញ្ជេីញចូលរួម ។

ជាលទ្ធផលនៃអង្គសិក្ខាសាលា មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌ បានចូលរួមគាំទ្រគម្រោងវិនិយោគនានារបស់សង្កាត់ទាំង៧ ដែលបានស្នេីសុំការគាំទ្រ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ឲ្យកាន់តែប្រសេីរឡេីង ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram